បាងកក ប្រទេសថៃ៖ សូម្បីសត្វឆ្កែតាមចញ្ចើមថ្នល់ ក៏ស្រលាញ់កូនខ្លួនដែរ ចុះហេតុអ្វី អ្នកកើតជាមនុស្សហើយ មិនស្រលាញ់កូនសោះ តើចិត្តអ្នកធ្វើអំពីអ្វី!!! នេះជាពាក្យសម្តី របស់ផេកហ្វេសប៊ូកមួយ ឈ្មោះ Social Hunter ដែលបានបង្ហោះ វីដេអូឃ្លីបមួយ បង្ហាញពីម្តាយម្នាក់ បានយកជើងជាន់ក កូនរបស់ខ្លួន នៅកណ្តាលហ្វូងមនុស្ស ប្រៀបដូចសត្វធាតុ ។
បន្ទាប់ពីបញ្ចេញវីដេអូឃ្លីប ដ៏គួរអោយតក់ស្លុតនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានជេរប្រទេច ស្ត្រីម្នាក់នោះ ជាច្រើនពាន់នាក់ ដោយអ្នកខ្លះ បានដាក់បណ្តាសារស្ត្រីជាម្តាយ ទៀតផង ព្រោះអត់ទ្រាំនិងទង្វើ ដ៏សាហាវនេះពុំបាន ។




ជាមួយគ្នានេះដែរ ផេកហ្វេកប៊ូកខាងលើ ក៏បានអំពាវនាវ អោយអាជ្ញាធរ ក៏ដូចជាអ្នកលេងបណ្តាញសង្គម ជួយស៊ែរ ដើម្បីរកមុខស្ត្រីម្នាក់នោះ និងជួយកុមាររងគ្រោះផងដែរ ៕ដោយ៖ KBN-live.com