
អតីតទាហានម្នាក់នេះ បាននិយាយនៅក្នុងកិច្ចពិភាក្សានៅប្រទេសស្វីស ស្តីពីសិទ្ធិមនុស្សថា «ខ្ញុំបានឃើញទាហានស្រីជាច្រើន ដែលគេអនុញ្ញាតឲ្យចាកចោលជួរ ក្រោយគេបំពានផ្លូវភេទហើយ ។ សូម្បីតែខ្ញុំក៏ដូច្នោះដែរ។ ខ្ញុំធ្លាប់ត្រូវមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការស្ទាបត្រគាក អង្អែលដងខ្លួន និងប៉ះកញ្ចឹង.ក។ តែនៅពេលនោះ ខ្ញុំមិនដឹងថា ការធ្វើបែបនេះ ជាការបំពានផ្លូវភេទឡើយ ព្រោះខ្ញុំមិនដែលបានរៀនពីការអប់រំផ្នែកផ្លូវភេទពីមុនមក» ។
នាងបន្តថា នាងបានបាត់រដូវអស់រយៈពេល៣ឆ្នាំជាប់គ្នា ដោយសារតែការប្រើប្រាស់កម្លាំងពលកម្មខ្លាំងពេក និងភាពកង្វះអាហារហូបចុក ។ ក្រៅពីរូបនាង ឥលូវនេះមានទាហានស្រីជាង១៨០.០០០នាក់ កំពុងរស់នៅប្រទេសកូរ៉េខាងជើង ដែលពួកគេត្រូវបម្រើទំព័រយៈពេល០៧ឆ្នាំ ។ ពួកគេធ្វើការជាទាហាន តែតាមការពិត ពួកគេជាឧបករណ៍សិច សម្រាប់ពួកប្រុសថ្នាក់លើសោះ ។Khmerloaed

