 |
Add caption |
ក្រុមអ្នកចូលចិត្ត និយមទស្សនាវិដេអូសិច តាមទូរស័ព្ទ តាមរយះApp
កម្មវិធីផ្សេងៗ ត្រូវតែមានការប្រុងប្រយ័ត្ន។ រាប់រយកម្មវិធី ដែលអាចទស្សនា
វិដេអូសិចតាមទូរស័ព្ទ ដែលនឹងអាចធ្វើឲ្យប៉ះពាល់ ដល់អ្នកប្រើប្រាស់
ក្នុងការលុបចោលកម្មវិធី នោះបានយ៉ាងលំបាក។ កម្មវិធីដែលត្រូវបាន
អ្នកជំនាញខាងបច្ចេកវិទ្យា បានជឿជាក់ថាវា នឹងអាចធ្វើការលួច
ទិន្នន័យចេញពីទូរស័ព្ទ ឬគណនេយ្យ របស់អ្នកប្រើប្រាស់ ទាំងឡាយ។
អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព របស់ក្រុមហ៊ុន Dell លោក Alex Dubrovsky
បាននិយាយថា តាមរយៈតួលេខដែលមាន កំណើននៃអ្នកប្រើប្រាស់
កម្មវិធីទាំងនោះបានកើនឡើង យ៉ាងច្រើនសម្រាប់ទូរស័ព្ទ Android។ លោក Alex
បានបន្ថែមទៀតថា តាមការស្រាវជ្រាវបាន ឲ្យដឹងដែរថាកម្មវិធី មើលរឿងសិចច្រើនជាង
១០០ដែលផ្ទុក ទៅដោយកម្មវិធីបំផ្លាញ ទូរស័ព្ទនាពេលអនាគត ហើយគោលបំណង
នៅពីក្រោយអ្នកផលិតកម្មវិធី គឺធ្វើយ៉ាងណាឲ្យមាន អ្នកប្រើប្រាស់កាន់
តែច្រើនឡើងជាមុនសិន។lookingtoday