loading...

ហេតុអ្វី​បុរស​តែង​គេង​លក់​ក្រោយ​ពេល​រួម​ភេទ?

បុរស​តែង​តែ​គេង​លក់​ភ្លាម​ក្រោយ​ពេល​ឡើង​ឋានសួគ៌។ នោះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​ការ​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Michigan និង​អាល់ប្រ៊ីត (Albright) បាន​ឲ្យ​ដឹង​ថា បុរស​តែង​គេង​លក់​ក្រោយ​ពេល​វាយ​លុក​បាន​ជោគជ័យ ប្រសិន​បើ​ដៃគូ​ជា​នារី​ដែល​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា និង​ទាមទារ​ការ​បបោស​អង្អែល​ច្រើន។ អ្នក​ស្រាវជ្រាវ​បាន​តាម​ដាន​មនុស្ស​៤៥៦​នាក់ ដែល​តែង​តែ​គេង​លក់​ភ្លាម​ក្រោយ​ពេល​បាន​ឡើង​ឋានសួគ៌​ស្រណុក​សុខ​ស្រួល​។ ជាទូទៅ អ្នក​ទាំង​នោះ​ច្រើន​តែ​មាន​ដៃគូ​ជា​នារី​ដែល​ស្គាល់​គ្នា​ច្បាស់ ឬ​មាន​ទំនាក់​ទំនង​យូរ​អង្វែង។ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា ការ​គេង​លក់​ភ្លាម​ក្រោយ​ពេល​បញ្ចេញ​ទឹក​កាម​គឺ​អាច​បណ្ដាល​មក​ពី​​ការ​ ធ្វើ​ចលនា​សាច់ដុំ​នឿយហត់​ពេក ដែល​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ូន​ម៉្យាង​ជួយ​ឲ្យ​ឆាប់​លង់លក់។ មូលហេតុ​មួយ​ទៀត​គឺ​អាច​ដោយ​សារ​តែ​បុរស​នោះ មាន​អារម្មណ៍​កក់ក្ដៅ ឬ​សុខស្រួល​ពេល​នៅ​ជិត​ដៃ​គូ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​បាច់​ខ្លាច​ចិត្ត​។ ជួន​កាល​ព្រោះ​តែ​ពួក​គេ​ស្ថិត​ក្នុង​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ ទើប​ធ្វើ​ឲ្យ​ភាគី​ខាង​បុរស​មិនចាំ​បាច់​ខំ​ប្រឹង​ទប់​ស្មារតី​មិន​ឲ្យ​ងងុយ ដើម្បី​បន្ត​ជជែក​ចែចង់​ជាមួយ​ស្ត្រី​ក៏​ថា​បាន។ការ​សិក្សា​នេះ​ក៏​បាន​សង្កេត​ឃើញ​ទៀត​ថា ក្នុង​ករណី​ដែល​រាត្រី​នោះ​គ្មាន​ការ​រួមភេទ​ ជារឿយៗ​គឺ​ភាគី​ខាង​ស្រី​ទៅ​វិញ​ទេ​ដែល​ឆាប់​គេង​លក់​ជាង​បុរស ៕ប្រភព ភ្នំពេញប៉ុស្តិ៍
Portrait of an attractive young couple sleeping in bed together
Portrait of an attractive young couple sleeping in bed together
Previous
Next Post »
loading...