loading...

បែកធ្លាយវីដេអូ ប្រុសៗអ្នកមាន ចូលខារ៉ាអូខេពេលរាត្រីនៅភ្នំពេញ ឃើញហើយហួសចិត្ត រើសមនុស្សស្រីដូចព្យុះ (មានវីដេអូ)


ភ្នំពេញ៖ មិនមែន​នារី​ទាំងអស់សុទ្ធតែ​ចង់​ធ្វើការ​កន្លែង​នេះ​ទេតែ​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន​បង្ខំ​ឲ្យ​ពួកនាង​ចាប់​របរ​នេះ។ស្ដាប់​ការរៀបរាប់ខ្លះៗរបស់​នារី​ដែល​ប្រឡូក​ក្នុង​ជីវិត​អាជីព​ពេល​រាត្រីដើម្បី​ដឹង​ពី​ហេតុផលដែល​សារព័ត៌មាន​បានធ្វើ​បទសម្ភាសន៍៖
សម្បុរ​ស្រអែម រាង​ស្វែ​ល តូច​ច្រឡឹង រី​យ៉ា [ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ វ័យ ២០ឆ្នាំ ជា​អ្នកធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ ម្ដុំ​ទួលគោក​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​កញ្ញា​ជា​កម្មការិនី​រោងចក្រ​មួយរូប ព្រោះ​ត្រូវការ​លុយ​បន្ថែម​កញ្ញា​ក៏​សម្រេចចិត្ត​មក​ធ្វើ​នៅ​កន្លែង​សប្បាយ​នេះ។
រី​យ៉ា បាន​បង្ហើប​សម្តីមួយៗ ជាមួយ​ទឹកមុខ​បែប អៀនប្រៀន​ថា “មិត្ត​ភ័ក្ដិ​ឲ្យ​យោបល់​ថា បើ​ត្រូវការ​លុយ​មែន​ឲ្យ​ខ្ញុំ​ទៅធ្វើ​ការ​ហាង​ខារ៉ាអូខេ​ជាមួយ​គេ​ទៅ គ្រាន់​បាន​លុយ​ធីប​បន្តិចបន្តួច។ ហើយ​ខ្ញុំ​ក៏​មក​ធ្វើ។ វា​មិនល្អ​ទេ​ដែល​ខ្លួន​ស្រី មក​ធ្វើជា​នារី​កំដរ​ភ្ញៀវ​នោះ តែបើ​យើង​ត្រឹមត្រូវ​ក៏​គ្មាន​នរណា​ហ៊ាន​ថា​អី​យើង​ដែរ។ ខ្ញុំ​ជួន​មក​ធ្វើ​ជួន​អត់។
មាន​ប្រវត្តិ​ជា​កម្មការិនី រោងចក្រ​ដូចគ្នា ស្រី​ល័ក្ខណ៍ បាន​ចូលធ្វើការ​នៅ​ហាង​បៀរហ្គាឌិន​មួយ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង។ កញ្ញា​បាន​និយាយថា ពីមុន​នាង​មិនដែល​គិត​ចង់​ធ្វើការ​នឹង​ឡើយ ព្រោះ​យល់ថា​ជា​ការងារ​មិនសូវ​ល្អ ប៉ុន្តែ​ដោយ​ចង់​សាកល្បង កញ្ញា​បានសម្រេច​ចិត្ត​ចូលធ្វើការ។ “ទោះ​ដឹងថា​មិនល្អ តែ​ខ្ញុំ​នៅតែ​ចង់​ប្រឡូក។ ពេល​ខ្ញុំ​ចេញពី​ធ្វើការ ខ្ញុំ​ឃើញ​តាម​ហាងនារីៗស្លៀកពាក់​ធ្វើ​មុខស្អាតៗ ណាមួយ​ខ្ញុំ​មាន​បងស្រី​ជីដូនមួយ​ធ្វើការ​នឹង​ដែរ ក៏​ធ្វើ​នឹង​គេ​ទៅ។
ចំណែក​កញ្ញា លីដា ជានា​រី​នៅ​ហាង​បៀរហ្គាឌិន ម្ដុំ​ក្បាលថ្នល់​បាន​ឲ្យ​ដឹងថា កញ្ញា​បានទទួល​ការស្នើសុំ​ឲ្យ​ជួយ​ពី​ម្ចាស់​ហាង ដែលមាន​ស្រុកភូមិ​ជាមួយគ្នា។ “បច្ចុប្បន្ន​ខ្ញុំ​កំពុង​រៀន​ដេរ​ម៉ូត​សំលៀកបំពាក់ ហើយ​ខ្ញុំ​មក​ធ្វើការ​នៅទីនេះ ក្នុងនាម​ជា​អ្នក​ជួយ​មើល​ការខុសត្រូវ​ភ្ញៀវ។ តែ​ពេលខ្លះ​ខ្ញុំ​ក៏​ជួយ​កំដរ​ភ្ញៀវ​ដែរ។



បែកធ្លាយវីដេអូប្រុសៗអ្នកមានលុយចូលខារ៉ាអូខេពេលរាត្រីនៅភ្នំពេញ ដែលវីដេអូនោះមើលទៅទំនងជាពួកគេលួចថតពេលដែលពួកគេចូលទៅច្រៀងលេងកំសាន្តនភក្នុងខារ៉ាអូខែមួយកន្លែងនៅក្នុងទៅក្រុងភ្នំពេញវីដេអូនេះថតពីសកម្មភាពពួកគេកំពុងជ្រើសរើសនារីដែលធ្វើការនៅទីនោះដើម្បីមកកំដរច្រៀងលេងកំសាន្ត ។ដោយ
Previous
Next Post »
loading...