
ថ្មីៗនេះ តារាស្រីរូបស្រស់ សុខ ស្រីនាង ដែលជាតារាស្ងៀមស្ងាត់ និងមិនសូវមានរឿងអាស្រូវ ស្រាប់តែធ្លាយដំណឹងថា នាងបានធ្វើការសម្រេចចិត្តដ៏ធំមួយ គឺចាកចេញពី ផលិតកម្មសាន់ដេ ដើម្បីឈានជើងទៅរកផលិតកម្មកំពុង តែឈានមុខគេបំផុត ក្នុងទីផ្សារសិល្បៈ គឺផលិតកម្ម រស្មីហង្សមាស។
ចំពោះមូលហេតុដែលធ្វើឲ្យ តារាស្រីរូបនេះ សម្រេចចិត្តផ្លាស់ប្តូរទ្រនំចាស់ គឺគ្មានអ្នកណាដឹងនោះឡើយ ថាមកពីមូលហេតុអ្វី តែសម្រាប់អ្នកគាំទ្រមួយចំនួន បានគិតថា សុខ ស្រីនាង ប្រហែលជានាងអន់ចិត្ត នឹងផលិតកម្ម សាន់ដេ ដែលមិនសូវចេញបទ ឲ្យនាងច្រៀង បើទោះបី សម្លេង និងសម្រស់របស់នាង បានទាំងព្រមក៏ដោយ។



ក្នុងនោះដែរ បើយោងតាមសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា សុខ ស្រីនាង បានទៅចុះកុងត្រាច្រៀង នៅផលិតកម្ម ហង្សមាសហើយ គ្រាន់តែខាងផលិតកម្ម មិនទាន់បញ្ចេញជាផ្លូវការ ព្រោះចង់ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ហើយខាងផលិតកម្ម ក៏កំពុងតែធ្វើភ្លេងថ្មី ឲ្យនាងច្រៀង ដើម្បីវាយលុក ទីផ្សារសិល្បៈខាងមុខផងដែរ។
ដូច្នេះប្រិយមិត្តចាំមើលទាំងអស់គ្នាថា នៅពេល សុខ ស្រីនាង បានផ្លាស់ប្តូរផលិតកម្ម ទៅចូលហង្សមាស តើនាង កាន់តែល្បីខ្លាំងជាងមុន ឬយ៉ាងណា៕ប្រភព៖realnewscambodia