ឪពុកម្តាយកូនក្រមុំបានរាប់អាន និងទុកចិត្តបុរសរស់នៅជិតខាងម្នាក់
តែបែរជាបុរសល្មើសនេះ ធ្វើឲ្យខកចិត្តយ៉ាងខ្លាំង គឺបែរជាបញ្ឆោតកូនក្រមុំនោះថា
ឪម៉ែនាងចង់ជួបតាមទូរស័ព្ទ ហើយចាប់រំលោភនាងបានសម្រេច។
តែជននោះត្រូវប៉េអឹមចាប់ខ្លួន ហើយកសាងសំណុំរឿង បញ្ជូនទៅឲ្យតុលាការឃុំខ្លួន។
លោក ជា ពិសី មេអាវុធហត្ថស្រុកអូរជ្រៅបានឲ្យដឹងថា ជនល្មើសឈ្មោះ ម៉ាន
ហ៊នអាយុ៣៨ឆ្នាំលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូជ្រៅ។
ឯនារីរងគ្រោះអាយុ២២ឆ្នាំ នៅជិតខាងនឹងជនល្មើស។ លោកបន្តថា
ឪពុកម្តាយនៃនារីរងគ្រោះបានរាប់អាន
និងទុកចិត្តបុរសជនល្មើសជាខ្លាំងហើយថែមទាំផ្តាំឲ្យជួយមើលផ្ទះ
និងមើលកូនក្រមុំទៀតផងពេលពួកគាត់ចេញទៅធ្វើចម្ការនៅភូមិអូរធំ ឃុំជ្រៃសីមា
ស្រុកសំពៅលូន ខេត្តបាត់ដំបងកន្លងមក។ លោកបន្តថា
បញ្ហានេះដូចហុចឪកាសឲ្យជនល្មើសប្រើល្បិចកុហសថាឪពុកនាងចង់ជួបហើយក៏ចាក់សោចេញមកក្រៅក៏ត្រូវជនល្មើស
ចាប់រំលោភបានសម្រេចម្តងហើយគេចខខ្លួន។ ដោយមានដីកាតុលាការ
ទើបកម្លាំងអាយុហត្ថបាន ស្រាវជ្រាវហើយចាប់ខ្លួនជនល្មើសបាន ហើយបញ្ជូនទៅខេត្ត
ដើម្បីកសាងសំណុំរឿងឲ្យតុលាការ ឃុំខ្លួនចោទពីបទរំលោភសេពសន្ធវៈ។
loading...
.
ព័ត៍មានថ្មី
ទុកចិត្តផ្តាំអ្នកជិតខាងឲ្យជួយមើលផ្ទះ និងកូនក្រមុំ ដូចផ្តាំឲ្យដៃជនល្មើស ចូលចាប់កូនស្រីរំលោ..... (មានវិឌីអូ)
loading...