loading...

រឿងនឹកស្មានពុំដល់៖ ដឹងទេ!! នាយ ចឺម ឡើងកូដខ្លាំង មួយខែៗរកចំណូលបានហួសពីការស្មាន ញាក់សាច់ហ្មង

តារា​កំប្លែង​វ័យក្មេង​ពូកែ​លេង​ស៊េរី​រថយន្ត នាយ ចឺម ក្រោយពី​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ក្មួយប្រុស​របស់ នាយ ក្រូច រូបនេះ ចាប់បាន​ប្រជាប្រិយភាព​ច្រើន​គួរឱ្យគត់សម្គាល់​ពី​ទស្សនិកជន ជាពិសេស​តារា​កំ​ប្លែក​សម្បូរ​ដោយ​វោហារ​រូបនេះ កាន់តែ​ទទួលបាន​ការគាំទ្រ​ថែម​មួយកម្រិត​ទៀត​បន្ទាប់ពី​រូបគេ​ចាប់យក​អាជីព​ជា​តារាចម្រៀង​មួយទៀត ។
ជាមួយនឹង​ប្រជាប្រិយភាព​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នេះដែរ តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN នាយ ចឺម ក៏​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់ និង អាច​រកចំណូលបាន​ក្បែរ​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយខែៗ ហេតុដូច្នេះ​ហើយ​ទើប តារា​កំប្លែង​កំពុង​ឡើង​កូដ​ខ្លាំង​រូបនេះ​ប្តូរ​ស៊េរី​រថយន្ត​មិន​ញញើត​ដៃ​បែបនេះ ។​
ជាការ​ពិតណាស់ ចំណូល​របស់​ម្ចាស់​បទ «​ពុក​អើយ​ម៉ែអើយ​នាង​ការ​ចោល​ខ្ញុំ​ហើយ​» នាយ ចឺម រកចំណូលបាន​ពី​ការងារ​សិល្បៈ​ក្នុង​មួយខែៗ​ប្រមាណ​ជា​ខ្ទង់ ៨០០០ ដុល្លារ​ឯណោះ ពោលគឺ​ក្បែរ​មួយ​ម៉ឺន​ដុល្លារ​ទៅហើយ ។
​តែ​ទោះជា​យ៉ាងណា នាយ ចឺម ធ្លាប់បាន​អះអាង​នៅក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​កាលពី​ចុងឆ្នាំ ២០១៦ កន្លងទៅ​ថា នៅក្នុង​ឆ្នាំ ២០១៧ នេះ លោក​ឈប់​លេង​ស៊េរី​រថយន្ត​ទៀតហើយ ពោលគឺ​លោក​សន្សំ​លុយ​ដើម្បី​ទិញ​ផ្ទះ​វីឡា​វិញ​ម្ដង ។ តារា​កំប្លែង​រូប​សង្ហា​ដែលមាន​ឈ្មោះ​ពិត សុខ មេសា រូបនេះ​ក៏បាន​បន្តថា ផ្ទះ​ដែល​លោក​ប្រាថ្នា​ចង់បាន​គឺ​តម្លៃ​ខ្ទង់​ប្រមាណ ២០​ម៉ឺន​ដុល្លារ តែបើ​បាន​ថ្លៃ​ជាង​នេះ​កាន់តែ​ល្អ ៕ប្រភព៖ pmhotnews.com







Previous
Next Post »
loading...