loading...

រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញ​សារធាតុ​គីមី​ហាមឃាត់ នៅលើ​ខ្ទឹមស ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី នាំយក​រថយន្ត​ពិសោធន៍​ចល័ត​របស់ អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​គ្រប់​ប្រភេទ នៅតាម​ច្រក​ឡា​ប៉ា​ខេ និង​នៅក្នុង​ផ្សារ​ស្រុក​កែវ​សីមា ព្រមទាំង​ចុះ​ពិនិត្យ​ការដាក់​តាំង​លក់​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ខេត្ត ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ផងដែរ។
ប្រតិបត្តិការ​ខាងលើ គឺ​ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត ដោយ​សហការ​ជាមួយ​ម​ន្ទិ​រ​ពាណិជ្ជកម្ម និង​កម្លាំង​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត កាលពី​ថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០១។
លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយ​ផ្អែកទៅលើ​ការណែនាំ​របស់ អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា បាន​ណែនាំ​ដល់​មន្ត្រី​កាំកុងត្រូល គ្រប់​សាខា​ទាំងអស់​ទូទាំងប្រទេស ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ ផលិតផល​ម្ហូប​អារ​ហារ តាម​ទីផ្សារ​ជាប្រចាំ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សុខមាលភាព ប្រជាពលរដ្ឋ។បន្ទាប់មក​មន្ត្រី​សាខា​កាំកុងត្រូល​បានធ្វើការ​ត្រួតពិនិត្យ​មុខទំនិញ​រួមមាន៖ ប៉េងប៉ោះ ម្ទេស​ប្លោក ផ្កា​ខាត់ណា សណ្តែក​គួរ សណ្តែកបណ្តុះ រួមជាមួយ​នឹង​មឹក បង្គា ត្រីងៀត សាច់ក្រក ស​សៃ​គុយទាវ និង​បន្លែ​ជាច្រើន​ទៀត ជា​លទ្ធផល​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះទេ។
ដោយឡែក រថយន្ត​ពិសោធន៍​ចល័ត​របស់ អគ្គនាយកដ្ឋាន​សាខា​កាំកុងត្រូល​បាន​បន្ត​ពិនិត្យ​លើ​ខ្ទឹមស ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម​នៅ​ផ្សារ​ស្រុក​កែវ​សីមា មន្ត្រី​ជំនាញ​បាន​រកឃើញ​សារធាតុ​គីមី​នៅលើ​ខ្ទឹមស​នោះ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឲ្យ​បញ្ឈប់​នូវ​ការនាំ​ចូល ខ្ទឹមស​នេះ​បន្តទៀត។ ជាមួយគ្នា​នោះដែរ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ក៏បាន​ចុះទៅ ធ្វើការ​ណែនាំ​ដល់​ឲ្យ​អាជីវករ​ឲ្យ​បញ្ឈប់​លើ​ការ​នាំចូល​ខ្ទឹមស​ប្រភេទ​នេះ ដើម្បី​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ។
លោក​ប្រធាន​សាខា​កាំ​កុង​ត្រួ​ល បាន​បន្ថែមថា ប្រសិនបើ​អាជីវករ​ចង់​នាំចូល​នូវ​ប្រភេទ​ខ្ទឹមស​នេះ​មក​លក់​នៅ​កម្ពុជា លុះត្រាតែ​មានការ​អនុញ្ញាតិ​ពី​សមត្ថកិច្ច​របស់​ប្រទេស​វៀតណាម​ជាមុនសិន ហើយ​មន្ត្រី​ជំនាញ នឹង​ពិនិត្យឡើងវិញ។ បន្ទាប់មកទៀត  មន្ត្រី​ជំនាញ​បាន​បន្ត​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល ដើម្បី​ពិនិត្យ​លើ​ចំណីអាហារ​គ្រប់​ប្រភេទ លើ​ផ្សារ​សែន​មនោ​រម្យ និង​លើក​ការដាក់ តាំង​លក់​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ខេត្ត ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ ជា​លទ្ធ​អត់​មាន​សារធាតុ​គីមី​នោះទេ៕ដោយ ៖ រម​នា
cc8e43e3-43ec-45b0-8adb-35f9ee0731d2 28cb3d3d-2817-447d-a738-1d70e397681e ae74e0e6-8007-401f-ad4b-c93888e8a4e5 c5578791-907c-4328-93e7-10a9136d0448
Previous
Next Post »
loading...