loading...

នាំ​នាងក្រមុំស្រុកស្រែ មកដាក់ពាក្យធ្វើការ នៅទីក្រុង ក៏បបួលនាងមកញ៉ាំ​បន្ទប់​ខ្លួន រួចដាក់ថ្នាំ ចាប់នាងរំលោ..... (មានវិឌីអូ)

បុរស​ម្នាក់ ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន ដោយ​​ជាប់​ចោទ​​ពី​បទ រំលោភ​​សេព​សន្ថ​វៈ នៅ​ចំណុច​​ផ្ទះ​ជួល ភូមិ​​ព្រៃ​​ជី​​សាក់ សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​ ជ័យ ​និង​បក្ខពួក​ម្នាក់ទៀត រត់​គេចខ្លួន​បាត់​ស្រមោល​ បន្ទាប់ពី​ជនសង្ស័យ បាន​ដឹក​នារី​ម្នាក់ ទៅរក​ការងារ​ធ្វើ ហើយ​ហួស​នាំទៅ ផ្ទះជួល​របស់​ខ្លួន​ ចាប់​រំលោភ​ បាន​សម្រេច​។ ជនសង្ស័យ​ឈ្មោះ អ៊ុយ ថុល អាយុ​២៦​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ កើតហេតុ​ខាងលើ និង​បក្ខពួក​ម្នាក់ទៀត ដែល​រត់គេចខ្លួន​មាន ឈ្មោះ អ៊ឹម សំ​ណេង អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ ភូមិ​ត្រពាំង​តូច ឃុំ​កិ​ណាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។

ចំណែក​ នារី​រងគ្រោះ​ឈ្មោះ អ​.​ស​.​ណ អាយុ ១៩​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ។ យុវតី​រងគ្រោះ បានមកពី​ផ្ទះ​ នៅ​ខេត្ដ​កំពង់ស្ពឺ ដើម្បី​រក​ការងារ​ធ្វើ នៅ​រោងចក្រ​កាត់ដេរ ម្ដុំ​សង្កាត់​ចោមចៅ ហើយ​ពេល​នោះ​ បាន​ជួប​ជនសង្ស័យ​ជា អ្នករត់ម៉ូតូឌុប ជូន​នាង​ទៅ ​ថតចម្លង​ឯកសារ​ ដើម្បី​ដាក់ ពាក្យ​ចូលធ្វើការ​។ ជនសង្ស័យ​ឈ្មោះ អ៊ុយ ថុល បាន​ដឹក​នារី​រងគ្រោះ ក្នុង​បំណង​ទៅ រក​ការងារ​ធ្វើ ពេល​ដល់​ម៉ោង​បាយ ក៏​ចូលទៅ​ហូបបាយ នៅផ្ទះ​របស់​ជនល្មើស​។ ពេល​ហូបបាយ​រួច ជនល្មើស​បានធ្វើ​សកម្មភាព ចាប់រំលោភ បានសម្រេច​ទាំង ២ នាក់ ហើយ​ក្រោយពេល​រំលោភ​រួច ជនរងគ្រោះ បាន​ទៅប្តឹង​ម្ចាស់​ផ្ទះជួល ក៏​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោមចៅ និង​ដកហូត​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​មួយគ្រឿង​៕
 

Previous
Next Post »
loading...