សមយុទ្ធ Malabar ត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដោយមន្ទីរប៉ង់តាហ្គោន ដែលនាវាផ្ទុកយន្តហោះជប៉ុនប្រភេទ Izumo នឹងធ្វើដំណើរជាមួយនាវាអាមេរិកឆ្លងកាត់តំបន់ដែនទឹកមានជម្លោះយ៉ាងក្ដៅគគុក ឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច និងឈូងសមុទ្រប្រទេសឥណ្ឌា។
គួរបញ្ជាក់ផងដែរថា សមយុទ្ធ Malabar ខាងលើនេះត្រូវបានរដ្ឋាភិបាលចិនកំពុងពិចារណាយ៉ាងល្អិតល្អន់បំផុត ដោយថ្មីៗកន្លងមកនេះ ទីក្រុងប៉េកាំងបានចេញសេចក្ដីព្រមានថា នឹងធ្វើប្រព្រឹត្តិកម្មវិញភ្លាម ប្រសិនបើការធ្វើដំណើរឆ្លងកាត់នេះ បង្កឲ្យប៉ះពាល់ដល់តំបន់មហាសេដ្ឋកិច្ចរបស់ខ្លួន៕


ប្រភព៖kqube