loading...

បែកធ្លាយ Man Utd ហ៊ានចាយលុយ១០០ជាងលានទិញខ្សែប្រយុទ្ធមួយរូប តែ…

វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពេលថ្នាក់ដឹកនាំរបស់ Bayern Munich មួយរូប បានបង្ហើបឲ្យដឹងថា ក្លឹបបានច្រានចោលនូវសំណើដ៏ច្រើនមហិមា ក្នុងចំនួនទឹកប្រាក់ប្រមាណ៨៥លានផោន ពី ក្រុមជើងខ្លាំងរបស់អង់គ្លេស Manchester United ក្នុងការដាក់ស្នើសុំទិញ Thomas Muller។
កីឡាករវ័យ២៧ឆ្នាំរូបនេះ គឺជាកីឡាករមួយរូបដែលមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់អាល្លឺម៉ង់ ហើយរូបគេបានបញ្ចេញទម្រង់លេងយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងឆាកបាល់ទាត់អន្តរជាតិ។  
ស្របគ្នានេះផងដែរ Muller បានស្ថិតនៅក្នុងការតាមដានរបស់ Man Utd ជាយូរមកហើយ ហើយក្នុងនោះបើតាមមើលទៅក្លឹបនៅ Old Trafford មួយនេះ ក៏ហ៊ានចំណាយលុយមិនចេះតិចផងដែរ ដើម្បីតាមទិញយករូបគេកាលពីឆ្នាំទៅមិញ។
  តាមរយៈប្រភពខាងលើបានឲ្យដឹងថា ក្រុមបិសាចក្រហមបានបោះទឹកប្រាក់ចំនួន៨៥លានផោន ឬប្រមាណ១០៦លានដុល្លារ តែយ៉ាងណាក៏ដោយទឹកប្រាក់នេះត្រូវបាន Bayern ធ្វើការព្រងើយកន្តើយ ដោយមិនចង់ឲ្យ Muller ចាកចេញពីក្លឹបឡើយ។
ប្រភព៖ cambodiasportsdaily
Previous
Next Post »
loading...