loading...

អស់ពាក្យនិយាយ!!! ញ៉ាំស៊ុបរាល់ថ្ងៃតែចង្រៃអី ថ្ងៃនេះប៉ះស្រោមអនាម័យក្នុងចានស៊ុប ចង់ក្អួតក៏ក្អួតមិនចេញដែរ បណ្ដាលអោយផ្អើលពេញហាង

មនុស្សយើងផ្តោតសំខាន់ណាស់សំរាប់អាហារដែលពួកគេបរិភោគរាល់ថ្ងៃ ពេលខ្លះពួកគេសុខចិត្តចំនាយប្រាកច្រើនបន្តិចដើម្បីបរិភោគអាហារដែលឆ្ងាញ់និងមានអនាម័យ។មិនថានៅផ្ទះរឺនៅតាមភោជនីយដ្ឋាននោះទេ បញ្ហាអនាម័យទៅលើចំណីអាហារនេះមានភាពសំខាន់ខ្លាំងណាស់។ជាពិសេសនៅតាមភោជនីយដ្ឋាន អនាម័យជាអតិភាពដែលនាំអោយកន្លែងនោះមានអតិថិជនច្រើន។
ទាក់ទងនឹងអនាម័យនេះ នៅក្នុងប្រទេសចិនបានកើតនូវរឿងមួយដ៏សែនហួសចិត្ត គឺនៅក្នុងភោជនីដ្ឋានលក់ស៊ុបល្បីឈ្មោះមួយ បែបជាយកស៊ុបដែលមានស្រោមអនាម័យនៅក្នុងនោះអោយអតិថិជនបរិភោគ។
តាមរយៈអតិថិជនម្នាក់ដែលបានទៅបរិភោគ នៅទីនោះបានធ្វើការកម្ម៉ង់ស៊ុប នៅពេលគេលើកមកដល់គាត់ចាប់ផ្តើមដួសយកមកញាំុំអ្វីធ្វើអោយគាត់ចង់ក្អួតនោះគឺគាត់ដួសដោយស្រោមអនាម័យមួយនៅក្នុងស៊ុបនេះ។វាពិតជាធ្វើអោយគាត់ហួសចិត្តទាក់ទងនឹងការមិនខ្វាយខ្វល់ពីអនាម័យរបស់ភោជនីយដ្ឋានមួយនោះ មិនគួរណាម្ចាស់ហាងបណ្តោយអោយមានរឿងដូច្នោះកើតឡើងនោះទេ។រឿងនេះបានធ្វើអោយមានការខឹងសម្បារ និងអស់ជំនឿចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើនដែលតែងតែមកបរិភោគនៅទីនេះ៕



Previous
Next Post »
loading...