loading...

អាណិតក្មេងណាស់!!! ម្តាយចិត្តក្មេងស្ទាវ បង្អកស្រាកូនតូចរបស់ខ្លួនថតបង្ហោះចូលក្នុងបណ្តាញសង្គម ត្រូវមហាជនជេស្ដីកប់ៗ

ដោយសាតែឥឡូវនេះមនុស្សម្នាក់ៗមានគូរស្រករនៅអាយុក្មេងៗពេក គេមិនសូវជាយល់ដឹងពីការទទួលខុសត្រូវក្នុងនាមខ្លួនឯងជាប្តីនិងប្រពន្ធនោះទេ។ នៅពេលដែលក្លាយទៅជាឪពុកម្តាយឪពុករបស់គេ ពួកគេក៏មិនទាន់ជាយល់ដឹងពីរបៀបចិញ្ចឹមបីបាច់អោយបានល្អនោះទេ។ ពេលខ្លះពួកគេអាងទៅលើតែយកទៅអោយម្តាយមើលអោយ រឺក៏ជួលគេអោយយកមកមើលជំនួស។ដោយសាតែមិនបានយល់ដឹងទាំងអស់នេះហើយ ទើបធ្វើអោយមានរឿងប្លែកជច្រើនបានកើតឡើង។
ដូចជានៅក្នុងប្រទេសថៃប្តីប្រពន្ធមួយគូរ មានវ័យក្មេងៗដូចគ្នាហើយមើលទៅដូចជាមានចរិកក្មេងស្ទាវទៀតផង ពួកគេមានកូនមួយជាមួយគ្នា។ ប្តីប្រពន្ធមួយគូនេះតែងតែបង្ហោះនូវរូបភាពបែបក្មេងស្ទាវមើលទៅមិនសមណានិងមានកូន តែក៏មិនដែលមានអ្នកណាថាអ្វីនោះដែរ។ តែនាពេលថ្មីៗនេះម្តាយវ័យក្មេងម្នាក់នេះបែបជាបង្ហោះរូប បង្អកស្រាដល់កូនតូចរបស់ខ្លួនយើងដឹងហើយថាស្រាមិនល្អចំពោះសុខភាពទេ ចុះទម្រាំតែសំរាប់កូនតូចបែបនេះទៀត។ម្តាយម្នាក់នេះពិតជាមិនចេះគិតដល់កូនរបស់ខ្លួនអីបន្តិចមែន ការបង្ហោះរូបបែបនេះបានរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនដែលតាមដានបណ្តាញសង្គម៕
ប្រភព៖ Khmer-Note

Previous
Next Post »
loading...