loading...

ញាក់សាច់៖ ភ្ញៀវមួយក្រុមល្មោភកាមពេក លូកលាន់ កេរ្តិ័ខ្មាស់អ្នកកំដរ ទទួលការរិះគន់ខ្លាំង(ទស្សនាវីឌីអូ)

ចិន៖ ឃ្លីបវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់អ្នកកំដរកូនក្រមុំមួយរូប ត្រូវបានបៀតបៀនផ្លូវភេទដោយក្រុមភ្ញៀវប្រុសៗ កំពុងតែធ្វើឲ្យមានការប៉ះពាល់ខ្លាំង ទៅដល់ប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ចិន។
ស្រី្តវ័យក្មេងសាច់សខ្ចីជនជាតិចិន ជាអ្នកកំដរកូនក្រមុំម្នាក់ ត្រូវបានក្រុមភ្ញៀវប្រុសៗចំនួន៧នាក់ មកនាំគ្នាចាប់បង្ខំនាងឲ្យឡើងលើគ្រែ ដើម្បីបៀតបៀនផ្លូវភេទ ខណៈក្រុមភ្ញៀវផ្សេងៗទៀត មិនខ្វាយខ្វល់ បែរជានាំគ្នាស្រែកហ៊ោរដោយក្តីរីករាយទៅវិញ។
គួរបញ្ជាក់ផងដែរថា ករណីបែបនេះ មិនមែនទើបតែមាននោះទេ ពោលធ្លាប់កើតមានឡើងជាច្រើនលើកជាច្រើនសាមកហើយ ជាពិសេសនៅពេលមានកម្មវិធីរៀបអាពាហ៍ពិពាហ៍ម្តងៗ ដែលកត្តាទាំងអស់នេះហើយ បានបង្ហាញឲ្យឃើញពីអត្តចរិតមិនល្អមួយពីសំណាក់ក្រុមភ្ញៀវទាំងនោះ។
ទាក់ទងនឹងវីដេអូនេះដែរ ត្រូវបានគេបង្ហោះនៅក្នុងគេហទំព័រ Miaopai របស់ចិន ដែលមានអ្នកចូលទស្សនារហូត ១.៧លានដង កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ។ បន្ថែមពីនេះទៀត ទង្វើអសីលធម៌របស់ក្រុមភ្ញៀវប្រុសៗទាំងនេះ ក៏ត្រូវបានមហាជន បញ្ចេញសាររិះគន់ខ្លាំងៗផងដែរ ដោយអ្នកខ្លះបានលើកឡើងថា «ពួកនេះគឺជាក្រុមបិសាច មិនដែលឃើញមនុស្សស្រីពីមុនមក» ឯខ្លះទៀតនិយាយា «ពួកនេះដូចជា Zombie ចូលមកអុកឡុកនៅក្នុងផ្ទះចឹង» ។ប្រភព៖
ចុះចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ?




Previous
Next Post »
loading...