អត្ថប្រយោជន៍៖
• កាត់បន្ថយការប្រឈមនឹងជំងឺឆ្លងក្នុងផ្លូវតម្រងនោម
• កាត់បន្ថយការប្រឈមនឹងជំងឺឆ្លងតាមការរួមភេទលើបុរស
• ការពារកុំអោយមានជំងឺមហារីកលិង្គ និងកាត់បន្ថយការប្រឈមនឹងជំងឺមហារីកស្បូនដល់ដៃគូររួមភេទខាងស្រី
• បង្ការជំងឺរលាកក្បាលលិង្គនិងស្បែកគ្របក្បាលលិង្គ
• បង្ការជំងឺជំងឺស្បែកគ្របក្បាលលិង្គជិត (Phimosis) និង ជំងឺស្បែក្បាលលិង្គរឹតកលិង្គពេលទាញមកខាងក្រោយ (Paraphimosis)
ការកាត់ចុងលើមនុស្សប្រុសប្រហែលជាធ្វើអោយងាយស្រួលដល់ការសម្អាតលិង្គ ទោះបីជាការសិក្សាបង្ហាញថា លិង្គដែលមិនកាត់ចុងក៏អាចលាងសម្អាតបានល្អ ព្រមទាំងអាចបង្ការកុំអោយមានជំងឺឆ្លង និងហើមបានដែរ។
ការកាត់ចុងក៏នាំអោយមានការប្រឈមមុខមួយចំនួនដូចជា:
• ឈឺ
• ប្រឈមនឹងការហូឈាម និងឆ្លងរោគនៅកន្លែងកាត់ចុង
• រលាកក្បាលលិង្គ
• ប្រឈមកាន់តែខ្ពស់នូវការរលាកលិង្គ
• ប្រឈមនឹងការមានរបួសលើលិង្គ៕

ប្រភព៖ everyday