មុខរបរជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ប្រភពបានឲ្យដឹងថា មូលហេតុនៅ វេលាម៉ោងដូចខាងលើពេលលោកព្រិន្ទបាលទោសេង សាវុន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរកំពុងធ្វើ ចរាចរណ៍(ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកង់ទ័រនឺនិងម៉ូតូបុកគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់នៅចំណុចកើតហេតុខាងលើ)ទទួលពេលនោះស្រាប់តែឈ្មោះម៉ន ម៉ាងភេទប្រុសអាយុ៣៤ឆ្នាំ(ខ្មែរ)មុខរបរសន្តិសុខមន្ទីរពេទ្យជោរីភ្នំពេញ មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានជិះម៉ូតូ០១គ្រឿងម៉ាក់PCXពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GH.7979បើកបរក្នុងទិសដៅអ្នកលឿងភ្នំពេញមកបុកលោកព្រិន្ទបាលទោសេង សាវុនពេញទំហឹងបណ្ដាលឲ្យលោកព្រិន្ទបាលទោសេង សាវុន ដួលរងរបួសត្រង់ជើង និងក្បាលបច្ចប្បន្នលោកព្រិន្ទបាលទោ សេង សាវុនត្រូវបានក្រុមគ្រួសារយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត្រភ្នំពេញ ។ ប្រភព vd7news


