loading...

​​សូបបងប្អូនជួយសែផងមិនអស់លុយទេ នេះ​ហើយ​ !! ការ​ប្រថុយប្រថាន​យក​ជីវិត​ទៅ​ប្រលែង​លេង​..

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី​១៥មិនា២០១៧ នៅចំណុចកើតហេតុ ចន្លោះគីឡូម៉ែត្រ១៧-១៨ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ មាន​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​បណ្ដាល​ឲ្យ​ជនរងគ្រោះស្លាប់ម្នាក់ឈ្មោះភោគ ទ្រីភេទប្រុសអាយុ៦០ឆ្នាំ(ខ្មែរ)មុខរបរកសិករ មានទីលំនៅភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរម៉ូតូមួយគ្រឿង ម៉ាក Honda dream សេរី ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-7239 ក្នុងទិសដៅអ្នកលឿង ភ្នំពេញ ពេលមកដល់កន្លែងកើតហេតុ បានវ៉ារថយន្ត០១គ្រឿងក្នុងទិសដៅស្របគ្នា ពេលនោះក៏បានបុកជាមួយរថយន្តប្រភេទសណ្ដោងសឺមីរឺម៉ក ពណ៌ក្រហម(ពាក់ស្លាកលេខភ្នំពេញ3C.0818)ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាភ្នំពេញទៅអ្នកលឿង(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរ រថយន្ដរត់គេចខ្លួនបាត់ ទទូលបានព័ត៌មានកម្លាំងជំនាញនិងប៉ុស្ដិចុះដល់កន្លែងកើតហេតុបន្តចាត់ការតាម នីតិវិធីនិងប្រគល់សពជូនដល់គ្រុមគ្រួសារបន្តការជ្រាវរកអ្នកបើកបររថយន្តបង្ក។
2017-03-15_06.45.20 តាមការសន្និដ្ឋាន៖ ចំពោះករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូខ្វះការប្រុងប្រយ័ត្នបើកម៉ូតូវ៉ារថយន្តក្នុងទិសដៅស្របក៏ជ្រុលមកបុករថយន្តបង្កក្នុងទិដៅច្រាស់ខាងស្ដាំដៃចំចំហៀងមុខរថយន្តខាងស្ដាំដៃ៕ ដោយ៖ (សុខសាន្ត​)

FB_IMG_1489533905133 FB_IMG_1489533910908 ប្រភព vd7news
Previous
Next Post »
loading...