loading...

​​សូបបងប្អូនជួយសែផងមិនអស់លុយទេ អញ់ទើប​ចេញ​ពី​គុក​ ហែង​ដឹងអត់​? កុំ​ចង់ខ្លាំង​ជាមួយ​អញ់​ឲ្យសោះ​ !! មានអី​...

ខេត្តកណ្ដាល៖ នៅចំណុចភូមិព្រែកអង្គុញឃុំសៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ ដោយមាន​ជនសង្ស័យ ០២នាក់(រួមទាំងបក្ខពួក)ទី១-ឈ្មោះ ពៅ ភក្តី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។ទី២-ឈ្មោះ បិ ភេទប្រុសរស់នៅភូមិស្រុកចេកឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ(រួមទាំងបក្ខពួកគេចខ្លួន)។ បាន​ប្រើ​ដុំថ្ម​គប់​ទៅ​រថយន្តជនរងគ្រោះ០២នាក់ទី១-ឈ្មោះជឹម សុខអេងភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិអំពៅព្រៃ១ឃុំអំពៅព្រៃស្រុកកណ្តាលស្ទឹងខេត្ត កណ្តាលមុខរបរ កាប់ជ្រូកលក់។ ទី២-ឈ្មោះគង់​ អួយភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់ភូមិអំពៅព្រៃ១ឃុំអំពៅព្រៃស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរ បើកឡាន។
ប្រភព​បានឲ្យដឹងថា​ នៅថ្ងៃទី១៤មិនា២០១៧ ម៉ោង១៩និង០០នាទី ជនរងគ្រោះទាំង០២នាក់បានដឹកសត្វជ្រូករស់ ពីផ្សារសំរោងយ៉ោងស្រុកបាទីខេត្តតាកែវមកលក់នៅផ្សារសៀមរាបស្ថិតនៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល​ ពេលជនរងគ្រោះជិះឡានដឹកជ្រូក ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កណ្តាល ២A ៨៣២៥ បន្ទាប់មកនៅម៉ោង២០:២០នាទីជនរងគ្រោះ បានជិះឡានខាងលើមកដល់ផ្លូវកែងផ្លូវជាតិលេខ២កែង និងផ្លូវលេខ២០Aជនសង្ស័យនិងបក្ខពួកឈប់ម៉ូតូក្បែរនោះបានស្រែកថាអញ់ទើបតែចេញពីគុក ហែង​ដឹងអត់​? កុំ​ចង់ខ្លាំង​ជាមួយ​អញ់​ឲ្យសោះ​ ពេលនោះជនរងគ្រោះឈ្មោះជឹម សុខអេងបាននិយាយថាគ្រាន់តែមើលមុខប៉ុណ្ណឹងអត់បានដែរ ហើយជនរងគ្រោះ ក៏ជិះឡានទៅមុខទៀត ជនសង្ស័យនិងបក្ខពួក បានជិះម៉ូតូតាមពីក្រោយ យកឈើក្តារបន្ទះ ទៅជាមួយផង ពេលដល់ចំណុចកើតហេតុបក្ខពួករបស់ជនសង្ស័យម្នាក់បានយកឈើក្តារបន្ទះ វាយចំមុខខាងឆ្វេង ជនរងគ្រោះឈ្មោះគង់ អួយភ្លាមនោះដែរបក្ខពួករបស់ ជនសង្ស័យ បានយកដុំថ្មគប់កញ្ចក់ឡានជនរងគ្រោះបណ្តាលឲ្យបែកខូចខាតកញ្ចក់មុខ ភ្លាមៗនោះក្រុមជនសង្ស័យ បានជិះម៉ូតូគេចខ្លួនអស់។ ប្រភព vd7news

2017-03-15_07.05.52 ក្រោយមកទើបជនរងគ្រោះនិងបងប្អូនជនរងគ្រោះតាមចាប់ជនសង្ស័យបានម្នាក់និងម៉ូតូ០១គ្រឿង យកប្រគល់ឲ្យនគរបាលប៉ុស្តិ៍អំពៅព្រៃ និងបញ្ជូនបន្តមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕ ដោយ៖ (សុខសាន្ត​)
FB_IMG_1489535478278 FB_IMG_1489535485645
Previous
Next Post »
loading...