ប្រភពពីកន្លែងកើតហេតុថា ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធបានបើកម៉ូតូចេញពីមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឆ្ពោះទៅខាងស្ពានគីហ្សូណា ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក់ហីយ៉ាដាយ ពណ៍ស ពាក់ស្លាកលេខ តាកែវ3A-1551 បានបុកពីក្រោយម៉ូតូជនរងគ្រោះ កិនចំដៃខាងឆ្វេងស្ត្រីរងគ្រោះបាក់ខ្ទេច ចំណែកបុរសជាប្តី រងរបួសស្រាល។ ប្រភព vd7news
ក្រោយពេលហេតុភ្លាម សមត្ថកិច្ចបានឃាត់អ្នកបើករថយន្តបង្ក
បានអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការក្រុងកំពង់ចាម
រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកជនរងគ្រោះ
ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕ ដោយ៖ ស៊ុន ភី