loading...

ស្រវឹងឃើញ​​​​​ក្មួយស្រីគេងឡើងគ្រែស្មាន​​​​​​ថា​​​​​ជាប្រពន្ធ ចូល​​​​ចាប់នាង​​​​រំលោ..... ត្រូវប៉ូលិស​​​​ចាប់ខ្លួន (មានវីឌីអូ)

បុរសម្នាក់ត្រូវប្រភពមួយប្រាប់ថា បានចាប់រំលោភក្មួយស្រី ខណៈប្រពន្ធរវល់ទៅធ្វើការនៅកាស៊ីណូ ទើបតែបែកធ្លាយអ្នកស្រុកនិយាយតគ្នាៗ បន្ទាប់ពីក្មួយស្រីនោះពឹងពាក់ប្រជាការពារភូមិឱ្យជួយនាំទៅប៉ុស្តិ៍ប៉ូលិស។ ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលប្រភពលើកឡើងថា បានចាប់រំលោភក្មួយស្រីនោះ ឈ្មោះសាត ចាន់នី អាយុ៣២ឆ្នាំ មានទីលំនៅចំណុចកើតហេតុ និងជាសន្តិសុខកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត ។ ចំណែកនារីដែលត្រូវពូរំលោភនោះ រស់នៅជាមួយបុរសសង្ស័យខាងលើដែរ។ ប្រភពបន្តថា នៅយប់កើតហេតុនោះ បុរសខាងលើបានមកពីផឹកស៊ី ហើយស្ត្រីជាប្រពន្ធមិនបាននៅផ្ទះទេ គឺរវល់ទៅធ្វើការនៅកាស៊ីណូ ទាល់តែវេលាព្រឹកទើបវិលត្រឡប់។ តាមប្រភពពីកន្លែងកើតហេតុប្រាប់ថា បន្ទាប់ពីយប់កើតហេតុនារីរងគ្រោះបានទៅពឹងពាក់ប្រជាការពារភូមិម្នាក់ ឱ្យជូនទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ខណៈនាងមានអាការៈមិនស្រួលខ្លួននោះ ដើម្បីរាយការណ៍ពីបញ្ហាការចាប់រំលោភនេះ ។

Previous
Next Post »
loading...