បុរសជាកម្មករឡឥដ្ឋម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកខ្សាច់កណ្តាល
ធ្វើការឃាត់ខ្លួន ដោយយោងតាម ពាក្យបណ្តឹងឪពុកម្តាយ របស់ក្មេងស្រី
រងគ្រោះប្តឹង ចោទប្រកាន់ពីបទ ចាប់រំលោភបានសម្រេច ។ ប្រភពបានឱ្យដឹងថា
ជនសង្ស័យ ឈ្មោះហេង រ៉ូត អាយុ២៣ឆ្នាំ ជាកម្មករឡឥដ្ឋ រីឯក្មេងស្រីរងគ្រោះ
អាយុ១៤ឆ្នាំ ។ បើតាមនគរបាល ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះហេង រ៉ូត
បានស្គាល់ក្មេងស្រី រងគ្រោះ រយ:ពេល៥ខែ មកហើយ និង បាននិយាយ សាសងគ្នា
តាមទូរស័ព្ទ ។ ក្រោយមកក៏ស្រឡាញ់គ្នា ជាសង្សារ ចិត្តនិងចិត្ត ប៉ុណ្ណោះ
មិនដែលបាន រួមរ័កជាមួយគ្នាទេ ។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោង០៤ និង៣០នាទី
ជនសង្ស័យ បានមកទិញទឹកដោះគោ នៅផ្ទះរបស់ជនរងគ្រោះ ហើយបាននិយាយ ណាត់ជនរងគ្រោះ
ឱ្យទៅជួបខ្លួន នៅឯក្រោយផ្ទះ ។
បន្ទាប់មកក្មេងស្រី ក៏ទៅជួបជនសង្ស័យ នៅក្រោយផ្ទះ ហើយបាននិយាយ សាសងគ្នា
រហូតដល់វេលា ម៉ោង០៧ និង៣០នាទីយប់ ជនសង្ស័យ បាននាំជនរងគ្រោះ
ដើរចេញពីក្រោយផ្ទះ ទៅបានចម្ងាយ ប្រហែល ១០០ម៉ែត្រ ពេលដល់គុម្ពោតព្រៃ
ជនសង្ស័យ បាននិយាយលួងលោម និងសុំរួមរ័ក តែជនរងគ្រោះ មិនព្រម ពេលនោះ
ជនល្មើសបានចាប់រំលោភ ជនរងគ្រោះតែម្តង ។ នៅថ្ងៃទី២១ ឧសភា ២០១៥ ទើបក្មេងស្រី
និយាយរឿងហេតុ ប្រាប់ឪពុកម្តាយ ទើបមានការឃាត់ខ្លួន ជនសង្ស័យតែម្តង ៕
loading...
.
ព័ត៍មានថ្មី
ស្នេហាតាម Facebook ណាត់គ្នាជួបសាសងនៅកន្លែងស្ងាត់ រួចល្បូងនាងរួមរក្ស័ នាងមិនព្រម ចាប់នាងរំលោ...... (មានវិឌីអូ)
loading...