រាជធានីភ្នំពេញ៖
សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា
ពាក់ព័ន្ធករណីបានប្រទះឃើញសាកសពក្មេងស្រីអាយុ១០ឆ្នាំម្នាក់
បានអណ្តែតទឹកទន្លេ ហើយត្រូវសង្ស័យថា
អាចត្រូវគេសម្លាប់ដោយរឿងគំនុំនោះ ទីបំផុត
ឃាតករដៃដល់សមត្ថកិច្ចស្រាវជ្រាវបំបែកបានហើយ
ដោយចុះទៅឃាត់ខ្លួនជនសង្ស័យបានតែម្តង នារសៀលថ្ងៃទី០៣ មីនា នេះ
ហើយត្រូវឃាតករឆ្លើយសារភាពពីដំណើររឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះហ៊ន សុខហេង អាយុ១៧ឆ្នាំ
មានទីលំនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ ដែលជននេះ
ជាអ្នកភូមិផងរបងជាមួយក្មេងស្រីរងគ្រោះដែលស្លាប់ ។
នៅចំពោះមុខសមត្ថកិច្ច ឃាតករបានឆ្លើយសារភាពថា កាលពីថ្ងៃទី០២ មីនា
នោះ (ជាថ្ងៃកើតហេតុ)
ខ្លួនបានជិះម៉ូតូមួយគ្រឿងដោយបានយកបាយទៅឱ្យឪពុក
នៅចំណុចក្បែររោងលក់ដូរនៃរមណីយដ្ឋានកោះដាច់នោះ ។
បន្ទាប់មកខ្លួនក៏ក្រឡេកឃើញក្មេងស្រីរូបនេះ
ដើរតែម្នាក់ឯងក៏ហៅនាងជិះម៉ូតូជាមួយ ។ ពេលនោះ
ខ្លួនមិនបានដឹកនាងទៅផ្ទះនោះទេ
ដោយបង្វែរនាំនាងទៅបេះផ្លែស្វាយនៅទីតាំងស្ងាត់មួយកន្លែង
ដោយខ្លួនគេ បានសុំនាងរួមរ័ក ។
ឃាតករនិយាយទៀតថា ក្មេងស្រីរងគ្រោះមិនបានព្រមជាមួយខ្លួនទេ
ដោយនាងភ័យបានរត់គេចចេញពីគេ តែខ្លួនរត់ទៅចាប់នាងបានវិញ
ក៏បានច្របាច់.កជ្រមុជក្នុងទឹកទន្លេ
ដើម្បីសម្លាប់បំបិទមាត់តែម្តង ។
ប្រភព ៖ កោះសន្តិភាព






