អបិយជំនឿខ្មែរយើងអំពីមន្តអាគមចងផ្អោបគូស្នេហ៍សហាយស្មន់ពេលរួមរ័កមេត្រីបានលេចឮជាយូរលង់ណាស់មកហើយ
ប៉ុន្តែគេមិនដែលបានប្រទះឃើញជាក់ស្តែងនៅឡើយនោះទេ ។
ប៉ុន្តែកាលពីពេលថ្មីៗនេះរឿងរ៉ាវប្រពន្ធលួចមានសហាយស្មន់ជាមួយប្រុសស្នេហ៍
ហើយជាប់ប្រដាប់ភេទដកមិនចេញបានកើតឡើងចំពោះបុរសម្នាក់ដែលចូលចិត្តឆីប្រពន្ធគេ
។បុរសកំហូចម្នាក់នេះរស់នៅក្នុងប្រទេសកេនយ៉ា
បានឡើងសមរភូមិសិចដ៏ក្តៅគគុកជាមួយស្រីស្នេហ៍ដែលកំពុងមានប្តីនៅក្នុងផ្ទះសំណាក់មួយកន្លែង
។ ប៉ុន្តែមិនដឹងជាចង្រៃអ្វីស្រាប់តែប្តីនាងតាមមកទាន់
ខណៈពេលដែលពួកគេទាំងពីរកំពុងប្រយុទ្ធគ្នាឡើងរង្គើគ្រែ
ធ្វើឱ្យភាគីខាងប្រុសស្លេកមុខហើយប្រុងស្ទុះក្រោកឡើង
តែពុទ្ធោអើយអាអូនតូចដកចេញពីល្អាងមាសរបស់មីអូនអត់ចេញសោះដូចមានដែកឆក់ស្រូបទាញ
។
ហេតុការណ៍ប្តីតាមទាន់ប្រពន្ធកំពុងរួមសិចជាមួយសហាយ
តែដកលិង្គមិនចេញនេះបានធ្វើឱ្យមហាជនទូទៅមានការភ្ញាក់ផ្អើល
និងងឿងឆ្ងល់យ៉ាងខ្លាំងពីមូលហេតុដែលមិនអាចដកអាអូនតូចចេញពីប្រដាប់ភេទស្ត្រីបែបនេះ
។ មុនថ្ងៃកើតហេតុបុរសជាប្តីមានការសង្ស័យលើទង្វើនាងជាប្រពន្ធ
ប៉ុន្តែនាងជាប្រពន្ធចេះតែប្រកែករហូតមិនដែលទទួលកំហុសខ្លួនឯងម្តងណាឡើយ
។
ដោយមិនអស់ចិត្តនឹងទង្វើផិតក្បត់របស់ប្រពន្ធ
បុរសជាប្តីក៏បានទៅពឹងពាក់គ្រូមន្តអាគមម្នាក់ឱ្យធ្វើអំពើចងផ្អោបអ្នកទាំងពីរ
ប្រសិនបើពួកគេហ៊ានលួចប្រព្រឹត្តសិច ។
ពិតជាគ្រូមន្តអាគមពូកែមែនគ្រាន់តែស្តោះផ្លុំឆែតៗទៅលើតំណាត់ឈើពីរចងផ្អោបគ្នាតំណាងឱ្យមនុស្សប្រុសស្រីកំពុងរួមរ័កគ្នានោះ
។នៅពេលដែលប្រពន្ធ និងប្រុសសហាយកំពុងរួមរ័កមេត្រី
ស្រាប់តែភាគីបុរសមិនអាចដកនាគរាជរបស់ខ្លួនចេញពីស្រស់ស្រីបានឡើយ
ទាល់តែបុរសនោះនិយាយអង្វរឡើងចង់ខះទឹកមាត់សុំការលើកលែងទោសពីប្តីនាង
ហើយសុខចិត្តសងជំងឺចិត្ត២៥០ដុល្លារទើបភាគីបុរសជាប្តីប្រាប់ថា
គ្រូមន្តអាគមន៍ដោះបាលីចេញហើយប្រុសសហាយឱ្យក៏ដកអាអូនតូចចេញយ៉ាងធូរល្ហុយ!៕


ប្រភព៖ kam-news