loading...

បែកធ្លាយវីដេអូក្មេងស្ទាវវាយតប់គ្នាយ៉ាងសាហាវ ផ្អើលមនុស្សទៅមើលធ្វើឲ្យស្ទះពេញផ្លូវ


ការយកអំពើហិង្សាមកដោះស្រាយបញ្ហាគឺមិនមែនជារឿងដែលគួរគប្បីតែប្រព្រឹត្តិនោះទេ ផ្ទុយទៅវិញវាគ្រាន់តែបានធ្វើឲ្យបាត់បង់កិត្តិយសផ្ទាល់ខ្លួន ក៏ដូចជាកិត្តិយសរបស់ក្រុមគ្រួសារតែប៉ុណ្ណោះ។ ជាក់ស្ដែងមាននារីវ័យក្មេងពីរនាក់ដែលបានវាយគ្នានៅលើផ្លូវក្បែរផ្ទះរបស់ពួកគេ ដោយបានប្រវាយប្រតប់គ្នារហូតដល់មានអ្នកបំបែកទើបពួកគេព្រមឈប់។ ក៏ប៉ុន្តែមុនពេលដែលបញ្ចប់ក៏មានការប៉ះទង្កិចគ្នាជាច្រើនគូផងដែរ។

បើតាមប្រភពដដែលបានលើកឡើងបន្តទៀតថា ពួកគេទាំងពីនេះគឺជាមិត្តភក្តិនឹងគ្នា ហើយក៏ជាអ្នករៀនថ្នាក់ជាមួយនឹងគ្នានៅវិទ្យាល័យមួយផងដែរ។ ប្រភពបានបន្តទៀតថា ពេលដែលនៅសាលារៀនពួកគេតែងតែមានការប៉ះទង្កិចពាក្យសំដីនឹងគ្នា រហូតដល់ឈានដល់ការវាយតប់គ្នាផងដែរ។ ពួកគេទាំងពីរតែងតែត្រូវបានលោកគ្រូ អ្នកគ្រូហៅទៅព្រមានជាញឹកញាប់ព្រោះតែពួកគេតែងតែឈ្លោះគ្នាយ៉ាងដូច្នោះ។

ដោយហេតុតែហាមឃាត់ពួកគេលែងបាន លោកនាយកសាលាក៏បានសម្រេចចិត្តដូរពួកគេឲ្យរៀនថ្នាក់ផ្សេងគ្នា។ ទោះបីជាពួកគេរៀនថ្នាក់ផ្សេងគ្នាក៏ដោយ ក៏ពួកគេនៅតែអាចណាត់គ្នាដើម្បីសាកល្បងក្បាច់គុណនឹងគ្នាបានផងដែរ។ តាមមតិមួយចំនួនបានចូលទៅបញ្ចេញយោបល់ថា ពួកគេមិនគួរធ្វើរឿងបែបនេះទេ។ ផ្ទុយទៅវិញពួកគេគួរតែចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេ មកខិតខំរៀនសូត្រដើម្បីជាស្ពានឈានទៅរកអនាគតដ៏ល្អផូរផង់របស់គេនៅពេលអនាគត៕
Previous
Next Post »
loading...