ជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ បន្ទាប់ពីរកឃើញថា បានចាប់រំលោភនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ និងច្របាច់កសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដែលហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ Bade Road ក្នុងតំបន់ Songshan ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្រីរងគ្រោះដ៏ស្រស់ស្អាតខាងលើនេះ មិនត្រូវបានបង្ហាញឈ្មោះទេ ដោយគ្រាន់តែដឹងថា នាងមានអាយុ ២២ឆ្នាំ ជនជាតិតៃវ៉ាន់ ។ ក្រោយចាប់ខ្លួន បុរសឃាតករបានសារភាពថា គេបានស្គាល់នារីរងគ្រោះតាមរយៈមិត្តស្រីរបស់គេជាអ្នកនាំ ហើយដោយសារនារីរងគ្រោះមានបំណងចង់ក្លាយជាតារាម៉ូដែល ទើបគេបានសន្យាថា នឹងសម្រេចបំណងជូននាង តែដំបូងគ្រូវតែថតរូបសិន ព្រោះដើម្បីយករូបថតទៅផ្សព្វផ្សាយ ។ ក្រោយពីមានការព្រមព្រៀងគ្នាហើយ ស្រាប់តែបុរសឃាតករ មិនបានគោរពពាក្យសន្យាឡើយ និងថែមទាំងឆ្លៀតឱកាសនោះ ចាប់រំលោភនារីរងគ្រោះ ដោយបានច្របាច់ករហូតដល់ស្លាប់ ទើបអូសសាសពយកទៅចោលនៅចំណតរថយន្តក្នុងផ្សារទំនើបមួយកន្លែង នៃតំបន់ Songshan ។ ឃាតកថែមទាំងបាននិយាយទៀតថា ក្រោយពីរំលោភនិង សម្លាប់រួចហើយ គេក៏បានប្រមូលយករបស់មានតម្លៃរបស់ជនរងគ្រោះទាំងអស់ និងបាននាំមិត្តស្រីរបស់គេគេចខ្លួនបាត់តែម្ដង ។
គួរបញ្ជាក់ដែរថា ក្រោយពីសមត្ថកិច្ចរកឃើញសពជនរងគ្រោះហើយ ក៏បានស៊ើបអង្កេត
និងឈានទៅដល់ការតាមចាប់ខ្លួនជនដៃដល់ ហើយទីបំផុតក៏ចាប់ខ្លួនជនដៃដល់
និងមិត្តស្រីរបស់គេបាន នៅក្នុងសណ្ឋាគារផ្កាយ៥ មួយកន្លែង ប៉ុន្តែទោះជាយ៉ាងណា
នារីដែលជាមិត្តស្រីរបស់ឃាតករបាន និយាយថា
ខ្លួនមិនបានពាក់ព័ន្ធជាមួយរឿងឃាតកម្មមួយនេះឡើយ ៕