ប្រភពព័ត៌មានបានឲ្យដឹងថា ហាងកាហ្វេមួយនេះ គ្រប់គ្រងដោយម្ចាស់ឈ្មោះ លោកស្រី Carlie Jo ដែលជាស្ត្រីម្នាក់ បានទទួលជោគជ័យយ៉ាងសម្បើម ដោយទទួលបានការចាត់ចំណាត់ថ្នាក់ ផ្កាយប្រាំ នៅលើវេបសាយ Yelp និងមានមនុស្សរាប់ម៉ឺននាក់ បាន Follow នៅលើបណ្ដាញសង្គមរបស់គាត់។ តែទោះជាយ៉ាងណា ហាងមួយនេះមិនមែនជាហាងដំបូង ដែលមានបុគ្គលិក ស្លៀកឈុតប៊ីគីនីនោះទេ ព្រោះមានហាងដែលជាសាខានៅរដ្ឋអារីហ្សូណាផងដែរ។ ហើយច្បាប់ស្តីពីការស្លៀកឈុតប៊ីគីនី មើលទៅហាក់ដើរថយក្រោយ សម្រាប់សមភាពយេនឌ័រ ម្ចាស់ហាងបែរជាបានទទូចថា ការធ្វើបែបនេះ គឺដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រីទៅវិញទេ។
ប្រភពបានបន្តថា នៅលើវេបសាយរបស់ហាងនេះ បានប្រកាសយ៉ាងមានមោទនភាពថា “ដោយសារជាហាងកាហ្វេប៊ីគីនីដំបូងគេនៅអារីហ្សូណា យើងចង់ផ្ដល់សិទ្ធិអំណាចដល់ស្ត្រី និងមានអារម្មណ៍ល្អអំពីខ្លួនរបស់ពួកគេ។ ស្ត្រីនៅគ្រប់ទីកន្លែងមានសិទ្ធិបោះឆ្នោត ក្លាយជាខ្ទើយ ក្លាយមេដឹកនាំសហគមន៍ជោគជ័យ និងក្លាយជាម្ចាស់មុខជំនួញ ឬក៏អាចប្រជែងតំណែងប្រធានាធិបតី។ យើងមានសិទ្ធិធ្វើការជាមួយភាពសមរម្យ ជឿជាក់ និងសេចក្ដីថ្លៃថ្នូរ ដោយមិនខ្វល់ឡើយថាតើវាស្ថិតក្នុងឯកសណ្ឋានក្រុមហ៊ុន សម្លៀកបំពាក់សាមញ្ញ ឬ ឈុតប៊ីគីនី”។





ចំពោះហាងមួយនេះ ហាក់ទាក់ទាញភ្ញៀវជាបុរសៗជាច្រើន ឲ្យចូលមក ហើយមានអ្នកខ្លះថែមទាំងបានថតរូបបង្ហោះលើបណ្តាញសង្គមទៀតផង ដោយកោតសរសើរលើ សម្រស់ដ៏ស្រស់ស្អាតរបស់បុគ្គលិកនៅទីនោះ។ តែទោះជាយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែពេញចិត្តនោះទេ ខណៈសមាជិកក្រុមប្រឹក្សាក្រុងឈ្មោះ Mike Fagan បានធ្វើការរិះគន់ថា គោលជំហររបស់ហាង គឺកំពុងផ្សព្វផ្សាយពីការកេងប្រវ័ញ្ចលើស្ត្រី។ លោកថ្លែងថា “វាគួរតែជារឿងកាហ្វេ មិនមែនជារឿងរូបរាងកាយស្រ្តីជាបុគ្គលិកនោះទេ”៕ប្រភព ខ្មែរឡូត