ជនសង្ស័យម្នាក់ ត្រូវនគរបាល ស្រុកដងទង់ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព
ចាប់នារីម្នាក់រំលោភ សេពសន្ថវៈចំនួន៣ដង បានសម្រេច២ដង
នៅចំណុចក្បែរគុម្ពោតព្រៃ ខណៈនាងទៅបត់ជើងតូច។ ជនសង្ស័យមានឈ្មោះទឹម រី
ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិចឹក្សា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។
ប្រភពបានឱ្យដឹងថា
មុនពេលកើតហេតុជនសង្ស័យបានមកចូលរួមក្នុងពិធីមង្គលការគេនៅស្រុកដងទង់លុះដល់វេលាម៉ោង៩យប់
ជនសង្ស័យក៏បានទៅនិយាយទូរស័ព្ទសួរសុខទុក្ខបងប្អូននៅឆ្ងាយពីរោងការជាង២០ម៉ែត្រ។
នៅពេលនិយាយទូរស័ព្ទរួចហើយ ជននេះមិនបានត្រឡប់មកកន្លែងរោងការវិញទេ
គឺនៅសម្ងំអង្គុយនៅកន្លែងងងឹតកៀនគល់ដើមស្វាយ
ខណៈនោះនារីរងគ្រោះបានដើរទៅបត់ជើងដោយមិនបានដឹងថា
ជនសង្ស័យកំពុងពួននៅកៀនគល់ដើមស្វាយទេ ។
ប្រភពបន្តថា គ្រាន់តែនារីរងគ្រោះដើរទៅដល់ជនសង្ស័យក៏បានរត់មកអោប
និងខ្ទប់មាត់នាងមិនឱ្យស្រែករួចនាំចេញពីកន្លែងដែលគេពួនសម្ងំបម្រុងទៅរោងចំបើង
តែពេលទៅដល់ឃើញមនុស្សដើរកាត់ ជនសង្ស័យក៏គេចមកក្បែរគុម្ពោតព្រៃ
រួចហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយប្រាប់នាងថា
កុំឱ្យនិយាយប្រាប់អ្នកណា រួចហើយជននេះក៏ត្រឡប់ទៅរោងការវិញ
ចំណែកនារីរងគ្រោះមិនបានត្រឡប់មករោងការវិញទេ នៅអង្គុយសំកុកនៅកន្លែងកើតហេតុ។
ចំណែកជនសង្ស័យ
នៅពេលអត់ឃើញនារីរងគ្រោះត្រឡប់មកកន្លែងរោងការវិញក៏វិលទៅកន្លែងកើតហេតុចាប់នារីរងគ្រោះរំលោភសេពសន្ថវៈរហូតបានសម្រេចជាលើកទី២ទៀត
លុះលើកទី៣ក៏ធ្វើសកម្មភាពទៀតតែមិនបានសម្រេចដោយសារនារីរងគ្រោះយំខ្លាំងពេក។
ពេលឃើញនាងយំ ជនសង្ស័យក៏បានលួងលោមនាងឱ្យត្រឡប់មករោងការវិញ ។
ពេលមកដល់រោងការនារីរងគ្រោះបានរៀបរាប់ប្រាប់បងប្អូនពីសកម្មភាពដែលជនសង្ស័យប្រព្រឹត្តលើនាង
ហើយក៏បានដាក់ពាក្យប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យទៅសួរនាំតែម្តង៕
loading...
.
ព័ត៍មានថ្មី
មកញ៉ាំការបងប្អូននៅខេត្ត ទៅបត់ជើងឆ្ងាយពីរោងតែម្នាក់ឯង ត្រូវអាពាលខ្ទប់មាត់ រួចចាប់នាងរំលោ...... (មានវីដេអូ)
loading...