loading...

ប្រាប់​នាងថា​”ស្រឡាញ់​”នាង​ក៏​ងក់ក្បាល​ រួចនាំ​ចូល​បន្ទប់ទឹក​ លទ្ធផល​ចុងក្រោយ​ សម្រេច​… (មើលវីដេអូ​)


ខេត្តកណ្ដាល៖ នារី​វ័យក្មេង​ជាជនរងគ្រោះ​ អាយុ​ ២២​ ឆ្នាំ​ម្នាក់ជាមនុស្ស(គ)ថ្លង់មានជំងឺសរសៃប្រសាទ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ ជ្រា បូផាន់ ហៅ សុខម៉ាញ ភេទ​ ប្រុស​ អាយុ​ ២៤ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ (​ឃាត់ខ្លួន​)​។ ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលាម៉ោង​១៨និង០០នាទី​ថ្ងៃទី១០​មិនា​២០១៧ នៅចំណុចភូមិពុកឬស្សីលើ ឃុំ​ពុកឬស្សី ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​។
ប្រភពពី​នគរបាល​បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សគថ្លង់ព្រមទាំងមានជំងឺសរសៃប្រាសាទ មុនពេលកើតហេតុជនរងគ្រោះដើរមកពីទិសខាងកើត ឯជនសង្ស័យបានជិៈម៉ូតូមកពីទិសខាងត្បូង ក៏ជួបគ្នាជនសង្ស័យធ្វើដៃសញ្ញាប្រាប់ថា«ស្រឡាញ់»ដាក់ជនរងគ្រោះពេលនោះជនរងគ្រោះបានងក់ក្បាលដាក់ជនសង្ស័យ បន្ទាប់មកជនសង្ស័យបានដើរចូលបន្ទប់ទឹករបស់ខ្លួនហើយដើរចេញមកវិញ ពេលនោះជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកនោះ ឯជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់ទឹកនោះវិញដែរ ពេលចូលដល់ជនសង្ស័យ បានចាប់ស្រាតខោជនរងគ្រោះហើយ រំលោភសេពសន្ថវ: បានសម្រេចតែម្តង។ ក្រោយមកឪពុកម្តាយជនរងគ្រោះ បាត់កូនក៏ដើររកហើយឃើញនៅក្នុងបន្ទប់ទឹកព្រមទាំងឃើញជនសង្ស័យដើរចេញពីក្នុងបន្ទប់ទឹកនោះ ដោយមានការសង្ស័យ ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សី កម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតបានរំលោភសេពសន្ថវៈ លើជនរងគ្រោះប្រាកដមែន៕
Previous
Next Post »
loading...